Poem in Cambodian
*ឥសី និងឆ្កែចចក*
តាឥសីគូរខ្សែបន្ទាត់មួយនៅលើឆ្នេរខ្សាច់ ហើយនិយាយថាៈ
«អ្នកមិនអាចឆ្លងកាត់បន្ទាត់នេះបានទេ»
បន្ទាប់មកគាត់បានគូររង្វង់មួយដោយនិយាយថា
«អ្នកត្រូវតែនៅក្នុងរង្វង់នេះ
អ្នកអាចឆ្លងកាត់ខ្សែបន្ទាត់នេះបាន ប៉ុន្តែមិនអាចរំលងវាបានទេ»។
បន្ទាប់មកមានខ្យល់មកដល់ ហើយខ្សែរបន្ទាត់នោះក៏រលាយបាត់ទៅ។
ឆ្កែចចកកំពុងឈរនៅក្នុងរង្វង់។
ភាពត្រជាក់ និងភ្លៀងបានធ្វើអោយវានឿយហត់ ប៉ុន្តែវាមិនកម្រើកទៅណាទេ។
វាមិនដឹងថាតើខ្សែនៅមានរឺទេ
ពេលដែលវារលាយបាត់ពីលើឆ្នេរខ្សាច់។
Translated into Cambodian by Hak Sokleang